​ម្នាល​សារីបុត្ត​ ​ធម៌​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​នេះ​ ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ​។​
 [​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មិន​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាវនា​ ​បើទុកជា​មាន​សេចក្តី​ប្រាថ្នា​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ចិត្ត​របស់​អាត្មាអញ​ ​គប្បី​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ដូច្នេះ​ក៏ដោយ​ ​ក៏​គង់តែ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះតែ​មិន​ប្រកាន់​មាំ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ត្រូវ​និយាយ​ថា​ ​ព្រោះតែ​ភិក្ខុ​មិនបាន​ចំរើន​។​ ​ព្រោះ​មិនបាន​ចំរើន​អ្វី​។​ ​ព្រោះតែ​មិនបាន​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​សម្ម​ប្ប​ធាន​ ​៤​ ​ឥទ្ធិបាទ​ ​៤​ ​ឥន្រ្ទិយ​ ​៥​ ​ពលៈ​ ​៥​ ​ពោជ្ឈង្គៈ​ ​៧​ ​អរិយមគ្គ​ប្រកបដោយ​អង្គ​ ​៨​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ពងមាន់​ទាំងឡាយ​ ​៨ក្តី​ ​១០ក្តី​ ​១២ក្តី​ ​ពងមាន់​ទាំងឡាយ​នោះ​ ​ដែល​មេមាន់​មិន​ក្រាប​ដោយ​ប្រពៃ​ ​មិនបាន​ធ្វើឲ្យ​កក់ក្តៅ​ដោយ​ប្រពៃ​ ​មិនបាន​ឲ្យ​ជាប់​ក្លិន​វា​ជា​មេ​ដោយ​ប្រពៃ​ ​បើទុកជា​មេមាន់​នោះ​ ​មាន​សេចក្តី​ប្រាថ្នា​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​កូន​ទាំងឡាយ​របស់​អញ​ ​គប្បី​ទំ​លាយ​សម្បក​ ​ពង​ ​ដោយ​ចុង​ក្រចកជើង​ ​ឬ​ដោយ​ចុង​ចំពុះ​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់