​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​រួចហើយ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បានឃើញ​គំនរ​ភ្លើង​ធំ​ ​ឯណោះ​ ​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​ភិក្ខុ​អង្គុយ​ ​ឬ​ដេក​ឱប​គំនរ​ភ្លើង​ធំ​ឯណោះ​ ​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​ហើយនឹង​ភិក្ខុ​អង្គុយ​ ​ឬ​ដេក​ឱប​ខត្តិយ​កញ្ញា​ក្តី​ ​ញ្រ​ហ្ម​ណ​កញ្ញា​ក្តី​ ​គហបតិ​កញ្ញា​ក្តី​ ​ដែល​មានដៃ​ ​និង​ជើង​ដ៏​ទន់​ល្វាសល្វន់​ ​តើ​របស់​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អង្គុយ​ ​ឬ​ដេក​ឱប​ខន្តិ​យក​ញ្ញា​ក្តី​ ​ញ្រ​ហ្ម​ណ​កញ្ញា​ក្តី​ ​គហបតិ​កញ្ញា​ក្តី​ ​ដែល​មានដៃ​ ​និង​ជើង​ដ៏​ទន់​ល្វាសល្វន់​នុ៎ះឯង​ ​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​ភិក្ខុ​អង្គុយ​ ​ឬ​ដេក​ឱប​គំនរ​ភ្លើង​ធំ​ឯណោះ​ ​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ ​នុ៎ះ​ជា​សេចក្តី​ទុក្ខ​វិញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពន្យល់​អ្នក​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់