​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ឯង​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​និង​សេចក្តី​ទុក្ខ​អស់​កាលយូរ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​មាន​កំឡាំង​ ​រុំ​កួត​ស្មង​ទាំងពីរ​ ​ដោយ​ខ្សែ​កន្ទុយ​សត្វ​យ៉ាង​ជាប់​ ​ខ្សែ​នោះ​ក៏​មុត​ស្បែក​សម្បុរថ្ងៃ​ ​លុះ​មុត​ស្បែក​សម្បុរថ្ងៃ​ហើយ​ ​ក៏​មុត​ស្បែក​ខាងក្នុង​ ​លុះ​មុត​ស្បែក​ខាងក្នុង​ហើយ​ ​ក៏​មុត​សាច់​ ​លុះ​មុត​សាច់​ហើយ​ ​ក៏​មុត​សរសៃ​ ​លុះ​មុត​សរសៃ​ហើយ​ ​ក៏​មុត​ឆ្អឹង​ ​លុះ​មុត​ឆ្អឹង​ហើយ​ ​ក៏​ចុច​ជាប់ទៅនឹង​ខួរ​ក្នុង​ឆ្អឹង​ ​ភិក្ខុ​ត្រេកអរ​នឹង​ការថ្វាយបង្គំ​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​(​ទាំងពីរ​នេះ​)​ ​ឯណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ត្រេកអរ​នឹង​ការថ្វាយបង្គំ​របស់​ ​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ការ​ត្រេកអរ​នឹងគេ​ថ្វាយបង្គំ​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ ​រុំ​កួត​ស្មង​ទាំងពីរ​ ​ដោយ​ខ្សែ​កន្ទុយ​សត្វ​យ៉ាង​ជាប់​ ​ខ្សែ​នោះ​ ​ក៏​មុត​ស្បែក​សម្បុរថ្ងៃ​។​បេ​។​ ​ក៏​ចុច​ជាប់ទៅនឹង​ខួរ​ក្នុង​ឆ្អឹង​ ​ការ​មុត​នុ៎ះ​ ​ជា​ទុក្ខ​លំបាក​វិញ​ទេ​។​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់