​លុះ​បែកធ្លាយ​ ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះហេតុតែ​គេ​ពួយ​នឹង​លំពែង​ដ៏​មុត​ ​ដែល​លាប​ដោយ​ប្រេង​ ​ចំ​ដើមទ្រូង​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​ ​ត្រេកអរ​នឹង​អញ្ជលិកម្ម​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដោយហេតុ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​បុរស​មាន​កំឡាំង​ ​ស្រោប​កាយ​ដោយ​បន្ទះ​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​ភិក្ខុ​ប្រើប្រាស់​ចីវរ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រើប្រាស់​ចីវរ​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ ​ការប្រើ​ប្រាស់​ចីវរ​នោះ​ ​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់