​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​បុរស​មាន​កំឡាំង​ ​បើក​មាត់​ដោយ​សណ្ឌាស​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ ​ហើយ​ដាក់​ដុំ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ទៅ​ក្នុង​មាត់​ ​ដុំ​ទង់ដែង​នោះ​ ​រលាក​បបូរមាត់​បុរស​នោះ​ផង​ ​រលាកមាត់​ផង​ ​រលាក​អណ្តាត​ផង​ ​រលាក​ក​ផង​ ​រលាក​ទ្រូង​ផង​ ​រលាក​រលួយ​ទាំង​ពោះវៀនធំ​ ​ពោះវៀនតូច​ ​ធ្លាក់​ទៅ​ខាងក្រោម​ផង​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជា​ទុក្ខ​លំបាក​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​មាន​កំឡាំង​ ​បើក​មាត់​ដោយ​សណ្ឌាស​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ ​ហើយ​ដាក់​ដុំ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ទៅ​ក្នុង​មាត់​ ​ដុំ​ទង់ដែង​នោះ​ ​រលាក​បបូរមាត់​បុរស​នោះ​ផង​ ​រលាកមាត់​ផង​ ​រលាក​អណ្តាត​ផង​ ​រលាក​ក​ផង​ ​រលាក​ទ្រូង​ផង​ ​រលាក​រលួយ​ទាំង​ពោះវៀនធំ​ ​ពោះវៀនតូច​ ​ធ្លាក់​រហូត​ទៅ​ខាងក្រោម​ផង​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ប្រសើរ​ជាង​ភិក្ខុ​ទ្រុស្តសីល​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់