​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុរស​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​ដាក់​ដុំ​ទង់ដែង​ដ៏​ក្តៅ​ ​ទៅ​ក្នុង​មាត់​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ទៀត​ ​ព្រោះតែ​ដាក់​ដុំ​ទង់ដែង​ដ៏​ក្តៅ​ទៅ​ក្នុង​មាត់​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​ ​ឆាន់ចង្ហាន់​បិណ្ឌបាត​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ឆាន់ចង្ហាន់​បិណ្ឌបាត​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​មាន​កំឡាំង​ ​ចាប់​បុរស​ឯទៀត​ ​ត្រង់​ក្បាល​ ​ឬ​ត្រង់​ក​ ​ហើយ​ទង្គិច​ឲ្យ​អង្គុយ​ ​ឬ​ឲ្យ​ដេក​លើ​គ្រែ​ដែក​ ​ឬក៏​តាំង​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ ​ភិក្ខុ​ប្រើប្រាស់​គ្រែ​ ​និង​តាំង​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ណា​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់