​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រើប្រាស់​គ្រែ​ ​និង​តាំងរបស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ការប្រើ​ប្រាស់​គ្រែ​ ​និង​តាំង​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​ត្រង់​ក្បាល​ ​ឬ​ត្រង់​ក​ ​ហើយ​ទង្គិច​ឲ្យ​អង្គុយ​ ​ឬ​ដេក​លើ​គ្រែ​ដែក​ ​ឬ​តាំង​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​នុ៎ះ​ជា​ទុក្ខ​លំបាក​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​ដ៏​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​ត្រង់​ក្បាល​ ​ឬ​ត្រង់​ក​ ​ហើយ​ទង្គិច​ឲ្យ​អង្គុយ​ ​ឬ​ឲ្យ​ដេក​លើ​គ្រែ​ដែក​ ​ឬ​តាំង​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​ការ​ដេក​នោះ​ ​ប្រសើរ​ជាង​ភិក្ខុ​ទ្រុស្តសីល​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុរស​នោះ​ ​គ្រាន់តែ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​អង្គុយ​ ​ឬ​ដេក​លើ​គ្រែ​ ​ឬ​តាំង​ដ៏​ក្តៅ​នោះ​ ​(​ប៉ុណ្ណោះ​)​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះតែ​អង្គុយ​ ​ឬ​ដេក​លើ​គ្រែ​ ​ឬ​តាំង​ដ៏​ក្តៅ​នោះ​ទៀត​ទេ​។​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់