ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​ ​ប្រើប្រាស់​គ្រែ​ ​និង​តាំង​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការប្រើ​ប្រាស់​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​(​ថែមទៀត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​យួរជើង​ ​(​ទាំងពីរ​)​ ​ឡើងលើ​ ​ឲ្យ​ក្បាល​សំយុង​ចុះក្រោម​ ​ហើយ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​កាល​បុរស​នោះ​ ​កំពុង​ឆេះ​ពុះ​ផុល​ ​ក្នុង​ខ្ទះ​នោះ​ ​អណ្តែត​ឡើងលើ​ម្តង​ ​លិច​ចុះក្រោម​ម្តង​ ​ទៅ​ទទឹង​ម្តង​ ​ភិក្ខុ​ប្រើប្រាស់​វិហារ​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រើប្រាស់​វិហារ​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ការប្រើ​ប្រាស់​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់