​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​យួរជើង​ ​(​ទាំងពីរ​)​ ​ឡើងលើ​ ​ឲ្យ​ក្បាល​សំយុង​ចុះក្រោម​ ​ហើយ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​កាល​បុរស​នោះ​ ​កំពុង​ឆេះ​ពុះ​ផុល​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​ក៏​អណ្តែត​ឡើងលើ​ម្តង​ ​លិច​ចុះក្រោម​ម្តង​ ​ទៅ​ទទឹង​ម្តង​ ​ការ​នុ៎ះ​ ​ជា​ទុក្ខ​លំបាក​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​យួរជើង​ ​(​ទាំងពីរ​)​ ​ឡើងលើ​ ​ឲ្យ​ក្បាល​សំយុង​ចុះក្រោម​ ​ហើយ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​កាល​បុរស​នោះ​ ​កំពុង​ឆេះ​ពុះ​ផុល​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​អណ្តែត​ឡើងលើ​ម្តង​ ​លិច​ចុះក្រោម​ម្តង​ ​ទៅ​ទទឹង​ម្តង​ ​ការ​នុ៎ះ​ ​ប្រសើរ​ជាង​ភិក្ខុ​ទ្រុស្តសីល​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុរស​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​គេ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​ហេតុ​ ​តែ​គេ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​នោះ​ទៀត​ឡើយ​។​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់