​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​ ​ប្រើប្រាស់​វិហារ​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការប្រើ​ប្រាស់​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​(​ថែមទៀត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​បរិភោគ​ប្រើប្រាស់​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​ពួក​បុគ្គល​ណា​ ​បច្ចយ​ទាន​ទាំងនោះ​ ​នឹង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ដល់​ពួក​បុគ្គល​ទាំងនោះ​ ​ឯ​បព្វជ្ជា​របស់​យើង​នេះ​ ​មានផល​មានប្រយោជន៍​ ​(​មិនមែន​ឥតអំពើ​ទេ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ឃើញ​ប្រយោជន៍​របស់​ខ្លួន​ច្បាស់​ហើយ​ ​គួរ​ដើម្បី​ញុំាង​កិច្ច​ឲ្យ​សម្រេច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ឃើញ​ប្រយោជន៍​របស់​អ្នកដទៃ​ច្បាស់​ហើយ​ ​គួរ​ដើម្បី​ញុំាង​កិច្ច​ឲ្យ​សម្រេច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ ​ឃើញ​ប្រយោជន៍​ទាំងពីរ​ច្បាស់​ហើយ​ ​គួរ​ដើម្បី​ញុំាង​កិច្ច​ឲ្យ​សម្រេច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ផង​។​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់