​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ទ្រង់​ត្រាស់​ភាសិត​នេះ​ហើយ​ ​កាល​ព្រះ​ដ៏​មា​នព្រ​ភាគ​ ​សំដែង​វេយ្យាករណ៍​នេះ​ចប់ហើយ​ ​ពួក​ភិក្ខុ​ទាំង​ ​៦០​ ​រូប​ ​ក្អួត​សុទ្ធតែ​ឈាម​ក្តៅ​ ​ៗ​ ​តាម​មាត់​ ​ពួក​ភិក្ខុ​ ​៦០​ ​រូប​ទៀត​ ​លះបង់​សិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ថោកទាប​ ​ព្រោះ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​នូវ​អំពើ​ដែលគេ​ធ្វើ​បាន​ដោយ​ក្រ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​នូវ​អំពើ​ដែលគេ​មិន​ងាយ​ធ្វើកើត​ ​ពួក​ភិក្ខុ​ ​៦០​ ​រូប​ទៀត​ ​មានចិត្ត​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​
 [​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​គ្រូ​ឈ្មោះ​សុ​នេត្តៈ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គ្រូ​ឈ្មោះ​សុ​នេត្តៈ​ ​មាន​សាវក​ច្រើន​រយ​។​ ​ក៏​គ្រូ​ឈ្មោះ​សុ​នេត្តៈ​ ​រមែង​សំដែងធម៌​ ​ដើម្បី​ដឹកនាំ​សាវក​ទាំងឡាយ​ ​ឲ្យ​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សាវក​ណា​ ​មិន​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ចំពោះ​គ្រូ​ឈ្មោះ​សុ​នេត្តៈ​ ​ដែល​សំដែងធម៌​ ​ដើម្បី​ ​ដឹកនាំ​ឲ្យ​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទេ​ ​ពួក​សាវក​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សាវក​ណា​ ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ចំពោះ​គ្រូ​ឈ្មោះ​សុ​នេត្តៈ​ ​ដែល​សំដែងធម៌​ ​ដើម្បី​ដឹកនាំ​ឲ្យ​ទៅ​កើត​ក្នុង​ព្រហ្មលោក​ហើយ​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់