​ពួក​សាវក​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​គ្រូ​ឈ្មោះ​មូគ​បក្ខៈ​។​បេ​។​ ​មាន​គ្រូ​ឈ្មោះ​អរ​នេមិ​។​បេ​។​ ​មាន​គ្រូ​ឈ្មោះ​កុទ្ទា​លៈ​។​បេ​។​ ​មាន​គ្រូ​ឈ្មោះ​ហត្ថិបាល​។​បេ​។​ ​មាន​គ្រូ​ឈ្មោះ​ជោតិ​បាល​។​បេ​។​ ​មាន​គ្រូ​ឈ្មោះ​អរ​កៈ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​គ្រូ​ឈ្មោះ​អរ​កៈ​ ​មាន​សាវក​ច្រើន​រយ​។​ ​គ្រូ​ឈ្មោះ​អរ​កៈ​ ​តែង​សំដែងធម៌​ ​ដើម្បី​ដឹកនាំ​សាវក​ទាំងឡាយ​ ​ឲ្យ​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សាវក​ណា​ ​មិន​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ចំពោះ​គ្រូ​ឈ្មោះ​អរ​កៈ​ ​ដែល​សំដែងធម៌​ ​ដើម្បី​ដឹកនាំ​ ​ឲ្យ​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទេ​ ​ពួក​សាវក​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សាវក​ណា​ ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ចំពោះ​គ្រូ​ឈ្មោះ​អរ​កៈ​ ​ដែល​សំដែងធម៌​ ​ដើម្បី​ដឹកនាំ​ឲ្យ​ទៅ​កើត​ក្នុង​ព្រហ្មលោក​ហើយ​ ​ពួក​សាវក​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់