​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​អ្នកណា​ ​មានចិត្ត​ប្រទូស្ត​ ​ជេរប្រទេច​ ​ផ្តាសា​នូវ​គ្រូ​ទាំង​ ​៧​ ​នេះ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​មាន​បរិវារ​ច្រើន​រយ​ ​ប្រកបដោយ​ពួក​សាវក​ ​អ្នកនោះ​ឈ្មោះថា​ ​សន្សំ​នូវ​បាប​ច្រើន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនោះ​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកណា​មានចិត្ត​ប្រទូស្ត​ ​ជេរប្រទេច​ ​ផ្តាសា​គ្រូ​ទាំង​ ​៧​ ​នេះ​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ទៅកាន់​សុគតិភព​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​មាន​បរិវារ​ច្រើន​រយ​ ​ប្រកបដោយ​ពួក​សាវក​ ​អ្នកនោះ​ ​ឈ្មោះថា​ ​សន្សំ​បាប​ដ៏​ច្រើន​ ​អ្នកណា​មានចិត្ត​ប្រទូស្ត​ ​ជេរប្រទេច​ ​ផ្តាសា​បុគ្គល​ម្នាក់​ ​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​(​សោតាបន្ន​បុគ្គល​)​ ​អ្នកនេះ​ ​ឈ្មោះថា​ ​សន្សំ​នូវ​បាប​ដ៏​ច្រើនជាង​នោះ​ទៅទៀត​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​តថាគត​ ​មិន​ហៅ​ការ​ជេរប្រទេច​ពួក​សព្រហ្មចារី​បុគ្គល​នេះ​ ​ថា​ជា​ខន្តិ​មាន​សភាព​យ៉ាងនេះ​ ​ខាងក្រៅ​អំពី​ខន្តិ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ចិត្ត​ទាំងឡាយ​របស់​យើង​ ​នឹង​មិនបាន​ប្រទូស្ត​ពួក​សព្រហ្មចារី​បុគ្គល​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់