​វស្សានរដូវ​ ​មួយ​រយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​បុគ្គល​ដែល​រស់នៅ​អស់​បី​រយ​រដូវ​ ​ឈ្មោះថា​ ​រស់នៅ​មួយ​ពាន់​ពីរ​រយ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​បួន​រយ​ខែ​ ​គិម្ហរដូវ​ ​បួន​រយ​ខែ​ ​វស្សានរដូវ​ ​បួន​រយ​ខែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​មួយ​ពាន់​ពីរ​រយ​ខែ​ហើយ​ ​បើ​រាប់​ជា​កន្លះ​ ​ៗ​ ​ខែ​ ​ឈ្មោះថា​ ​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ ​គឺ​ ​ហេមន្តរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​គិម្ហរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​ ​វស្សានរដូវ​ ​ប្រាំបី​រយ​កន្លះ​ខែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​រស់នៅ​អស់​ពីរ​ពាន់​បួន​រយ​កន្លះ​ ​ៗ​ ​ខែ​ហើយ​ ​ឈ្មោះថា​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ ​គឺ​ ​ហេមន្តរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​គិម្ហរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​ ​វស្សានរដូវ​ ​មួយ​ហ្មឺន​ពីរ​ពាន់​រាត្រី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​រស់នៅ​អស់​បី​ហ្មឺន​ប្រាំមួយ​ពាន់​រាត្រី​ហើយ​ ​រមែង​បរិភោគ​បាយ​ ​ប្រាំពីរ​ហ្មឺន​ពីរ​ពាន់​ដង​ ​គឺ​ ​ហេមន្តរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​គិម្ហរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​វស្សានរដូវ​ ​ពីរ​ហ្មឺន​បួន​ពាន់​ដង​ ​រាប់ទាំង​បៅ​ទឹកដោះម្តាយ​ ​រាប់ទាំង​ខាន​បរិភោគ​បាយ​។​ ​ក្នុង​ហេតុ​ទាំងនោះ​ ​ការ​អត់បាយ​នេះ​ ​គឺ​ ​បុគ្គល​ខឹង​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ព្រួយ​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​ឈឺចាប់​ ​មិន​បរិភោគ​បាយ​ ​បុគ្គល​រក្សា​ឧបោសថ​ ​មិន​បរិភោគ​បាយ​
ថយ | ទំព័រទី ២៥២ | បន្ទាប់