បុគ្គល​មិន​បរិភោគ​បាយ​ ​ព្រោះ​រក​អ្វី​មិនបាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​របស់​មនុស្ស​ ​ដែល​មាន​អាយុ​មួយ​រយ​ឆ្នាំ​ ​តថាគត​បាន​រាប់​ហើយ​ ​ប្រមាណ​នៃ​អាយុ​ ​តថាគត​បាន​រាប់​ហើយ​ ​រដូវ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ឆ្នាំ​ទាំងឡាយ​ ​តថាគត​ ​បាន​រាប់​ហើយ​ ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​កន្លះ​ខែ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​រាត្រី​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ថ្ងៃ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ការ​អត់បាយ​ទាំងឡាយ​ ​តថាគត​បាន​រាប់​ហើយ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ណា​ ​ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ទំនុក​បំរុង​ ​ជា​អ្នក​ឈឺឆ្អាល​ ​អាស្រ័យ​នូវ​សេចក្តី​ឈឺឆ្អាល​ ​គួរ​ធ្វើ​ដល់​ពួក​សាវក​ ​កិច្ច​នោះ​ ​តថាគត​បាន​ធ្វើ​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នុ៎ះ​ជា​គល់ឈើ​ទាំងឡាយ​ ​នុ៎ះ​ជា​ផ្ទះ​ស្ងាត់​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​ឈាន​ ​កុំ​ប្រមាទ​ ​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​

​ចប់​ ​មហាវគ្គ​ ​ទី២​។​

ថយ | ទំព័រទី ២៥៣ | បន្ទាប់