​បាន​ចែករលែក​ដោយ​ល្អ​ ​បាន​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ​ ​បាន​វិនិច្ឆ័យ​ដោយ​ត្រឹមត្រូវ​ ​តាម​សុ​ត្តៈ​ ​តាមរបៀប​នៃ​ព្យញ្ជនៈ​ ​១​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​កើត​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​វិនយ​ធរ​។​
 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​ឈ្មោះថា​ ​វិនយ​ធរ​។​ ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ស្គាល់​អាបត្តិ​ ​១​ ​ស្គាល់​អនាបត្តិ​ ​១​ ​ស្គាល់​លហុកាបត្តិ​ ​១​ ​ស្គាល់​គរុកាបត្តិ​ ​១​ ​ជា​អ្នក​ខ្ជាប់ខ្ជួន​ ​មិន​ឃ្លេងឃ្លោង​ ​ក្នុង​វិន័យ​ ​១​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​កើត​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​វិនយ​ធរ​។​
ថយ | ទំព័រទី ២៥៦ | បន្ទាប់