ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងមិនជាអ្នកមានការនិយាយតិរច្ឆានកថា ជាទី ត្រេកអរ។បេ។ នឹងមិនជាអ្នកមានការដេកលក់ ជាទីត្រេកអរ នឹងមិនជាអ្នកមានគ្នីគ្នា ជាទីត្រេកអរ នឹងមិនជាអ្នកមានសេចក្តីប្រាថ្នាអាក្រក់ មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាអាក្រក់ មិនមានមិត្តអាក្រក់ មិនមានសំឡាញ់អាក្រក់ មិនងាកទៅរកបុគ្គលអាក្រក់ មិនដល់នូវសេចក្តីបន្ធូរបន្ថយព្យាយាម ក្នុងចន្លោះ ដោយការត្រាស់ដឹងនូវគុណវិសេស ត្រឹមតែជាន់ក្រោម អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ ឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយ នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។
[២៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើ
[២៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើ