ជាអ្នកមានមិត្តល្អ ពណ៌នាគុណ នៃការមានមិត្តល្អផង ភិក្ខុដទៃណា មិនទាន់មានមិត្តល្អ ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង ភិក្ខុដទៃណា មានមិត្តល្អហើយ ក៏ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេបនេះឯង ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារយ៉ាងនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ធម៌នេះ តថាគតសំដែងហើយដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារយ៉ាងនេះបាន ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរពព្រះសាស្តា ដោយខ្លួនឯងផង ពណ៌នាគុណ នៃសេចក្តីគោរពព្រះសាស្តាផង ភិក្ខុដទៃណា មិនទាន់មានសេចក្តីគោរពព្រះសាស្តា ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យគោរពព្រះសាស្តាផង ភិក្ខុដទៃណា មានសេចក្តីគោរពព្រះសាស្តាហើយ ពណ៌នាគុណ របស់ភិក្ខុទាំងនោះ តាមសេចក្តីពិតមែន ក្នុងកាលគួរផង។ ជាអ្នកមានសេចក្តីគោរពព្រះធម៌ ដោយខ្លួនឯងផង។បេ។ ជាអ្នកមានសេចក្តីគោរពព្រះសង្ឃ មានសេចក្តីគោរពសិក្ខា មានសេចក្តីគោរពសមាធិ ជាអ្នកដែលគេប្រដៅងាយ ជាអ្នកមានមិត្តល្អផង ពណ៌នាគុណ នៃការមានមិត្តល្អផង