ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមានផលច្រើន មានអានិសង្សច្រើនដែរ។ បពិត្រព្រះគោតមដ៏ចំរើន ដំណឹងទាំងអស់ណា ដែលព្រះគោតមដ៏ចំរើនឮហើយក្តី ដែលខ្ញុំព្រះអង្គឮហើយក្តី ដំណឹងនោះត្រូវគ្នា (តែបែបមួយ) កាលបើឧគ្គតសរីរព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ទើបព្រះអានន្ទដ៏មានអាយុ រំលឹកឧគ្គតសរីរព្រាហ្មណ៍ដូច្នេះថា ម្នាលព្រាហ្មណ៍ ព្រះតថាគតទាំងឡាយ បុគ្គលមិនគប្បីសួរថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបានឮមកថា ការតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ជាកិច្ចមានផលច្រើន មានអានិសង្សច្រើន យ៉ាងនេះឡើយ ម្នាលព្រាហ្មណ៍ ព្រះតថាគតទាំងឡាយ បុគ្គលគប្បីសួរយ៉ាងនេះវិញថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានប្រាថ្នានឹងតាំងទុកនូវភ្លើង មានប្រាថ្នាលើកឡើងនូវឈើសន្លុង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅខ្ញុំព្រះអង្គ ដោយពាក្យដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ខ្ញុំព្រះអង្គ អស់កាលយូរអង្វែង។ លំដាប់នោះ ឧគ្គតសរីរព្រាហ្មណ៍ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ