​បណ្ណា​សកា​សង្គហិ​ត​វគ្គ​
​អព្យាកត​វគ្គ​


 [​៥១​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​វិចិកិច្ឆា​របស់​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​មិនកើត​ឡើង​ ​ក្នុង​អព្យាកត​វត្ថុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ ​វិចិកិច្ឆា​របស់​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​រមែង​មិនកើត​ឡើង​ ​ក្នុង​អព្យាកត​វត្ថុ​ទាំងឡាយ​ ​ព្រោះ​រលត់​ទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ ​ទិដ្ឋិ​កើតឡើង​ថា​ ​សត្វ​ស្លាប់​ទៅ​ ​រមែង​កើត​ទៀត​ ​ម្នាល​ភិក្ខុ​ ​ទិដ្ឋិ​កើតឡើង​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់