អវិជ្ជា​សញ្ញោជនៈ​ ​ភិក្ខុ​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​មិន​មាន​ទី​កើត​ ​ដូចជា​ដើមត្នោត​កំបុតក​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មិន​មាន​ទី​កើត​តទៅទៀត​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ទើប​ហៅថា​ ​បាន​កាត់​តណ្ហា​ ​បាន​ស្រាយ​នូវ​សញ្ញោជន​ធម៌​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​ត្រាស់​ដឹង​នូវ​មានះ​ដោយ​ប្រពៃ​។​
 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​នេះ​ ​មាន​ ​៧​ ​យ៉ាង​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​អនុ​នយ​សញ្ញោជនៈ​ ​១​ ​បដិឃ​សញ្ញោជនៈ​ ​១​ ​ទិដ្ឋិ​សញ្ញោជនៈ​ ​១​ ​វិចិកិច្ឆា​សញ្ញោជនៈ​ ​១​ ​មាន​សញ្ញោជនៈ​ ​១​ ​ឥស្សា​សញ្ញោជនៈ​ ​១​ ​មច្ឆរិយ​សញ្ញោជនៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​សញ្ញោជនៈ​ ​៧​ ​យ៉ាង​។​

ចប់​ ​ធន​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​ធន​វគ្គ​នោះ​គឺ​


​និយាយ​ពី​ភិក្ខុ​ជាទីស្រឡាញ់​ ​និង​មិនជា​ទីស្រឡាញ់​ ​ពីរ​លើក​ ​កំឡាំង​ ​១​ ​ទ្រព្យ​ ​១​ ​(​ទាំង​សង្ខេប​ ​ទាំង​ពិស្តារ​)​ ​ឧគ្គ​រាជមហាមាត្យ​ ​១​ ​ការ​លះបង់​សញ្ញោជនៈ​ ​១​ ​មាន​មច្ឆរិយៈ​ជាទីបំផុត​ ​១​។​
ថយ | ទំព័រទី ១៣ | បន្ទាប់