​វិនយ​វគ្គ​


 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​ឈ្មោះថា​ ​វិនយ​ធរ​ ​(​អ្នក​ទ្រទ្រង់​វិន័យ​)​។​ ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ​ ​១​ ​ស្គាល់​អនាបត្តិ​ ​១​ ​ស្គាល់​លហុកាបត្តិ​ ​១​ ​ស្គាល់​គរុកាបត្តិ​ ​១​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​បន្តិចបន្តួច​ ​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​ស្រួល​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​វិនយ​ធរ​។​
 [​៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​ឈ្មោះថា​ ​វិនយ​ធរ​។​ ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ស្គាល់​អាបត្តិ​ ​១​ ​ស្គាល់​អនាបត្តិ​ ​១​ ​ស្គាល់​លហុកាបត្តិ​ ​១​ ​ស្គាល់​គរុកាបត្តិ​ ​១​ ​បាតិមោក្ខ​ទាំងពីរ​ ​ក៏​ភិក្ខុ​នោះ​ចេះចាំ​ដោយ​ត្រឹមត្រូវ​ល្អ​យ៉ាង​ពិស្តារ​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់