លុះ​មិន​តេ្រ​ក​អរ​ ​មិន​ហាមឃាត់​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ដើរចេញ​ទៅ​ ​ដោយមាន​បំណង​ថា​ ​អញ​គង់​នឹង​យល់​នូវ​សេចក្តី​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​អាច​ប្តេជ្ញា​ ​(​ខ្លួន​)​ ​ថា​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​ ​ដោយ​គ្រាន់តែ​រាប់​ឆ្នាំ​ប៉ុណ្ណោះ​បាន​ដែរ​ឬ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​តប​ថា​ ​ម្នាល​អានន្ទ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​មិន​អាច​នឹង​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​ភិក្ខុ​មិន​មាន​អាយុ​ ​១០​ ​ឆ្នាំ​ ​ដោយ​គ្រាន់តែ​រាប់​ឆ្នាំ​ ​ប៉ុណ្ណោះ​បាន​ឡើយ​។​ ​ម្នាល​អានន្ទ​ ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​ប្រការ​នេះឯង​ ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ទុក​។​ ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​ជឿ​ ​១​ ​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មាន​សេចក្តី​ខ្លាច​បាប​ ​១​ ​មានការ​ចេះដឹង​ច្រើន​ ​១​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​១​ ​មានស្មារតី​ ​១​ ​មាន​ប្រាជ្ញា​ ​១​។​ ​ម្នាល​អានន្ទ​ ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​ប្រការ​នេះឯង​ ​ដែល​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ទុក​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ប្រកប​ដោយ​និ​ទ្ទ​សវ​ត្ថុ​ ​៧​ ​ប្រការ​នេះឯង​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់