​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​គិតថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី៦​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​គិតថា​ ​វត្ថុ​តិចតួច​មិន​មាន​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី៧​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ ​មាន​ ​៧​ ​យ៉ាងនេះ​ឯង​។​
 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​បរិក្ខារ​ ​(​អង្គ​របស់​សមាធិ​)​ ​នេះ​ ​មាន​ ​៧ប្រការ​។​ ​សមាធិ​បរិក្ខារ​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​សម្មាទិដ្ឋិ​ ​១​ ​សម្មាសង្កប្បៈ​ ​១​ ​សម្មាវាចា​ ​១​ ​សម្មា​កម្មន្តៈ​ ​១​ ​សម្មាអាជីវៈ​ ​១​ ​សម្មា​វាយាមៈ​ ​១​ ​សម្មាសតិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាព​នៃ​ចិត្ត​ដែល​មាន​អារម្មណ៍​មូល​តែមួយ​ឯណា​ ​ដែល​អង្គ​ទាំង​ ​៧​ ​ប្រការ​នេះ​ចោមរោម​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាព​នៃ​ចិត្ត​ដែល​មាន​អារម្មណ៍​មូល​តែមួយ​នេះ​ ​ហៅថា​ ​អរិយ​សមាធិ​ ​មាន​ឧបនិស្ស័យ​ដូច្នេះ​ខ្លះ​ ​មាន​បរិក្ខារ​ដូច្នេះ​ខ្លះ​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់