ម្នាលនាងពោជ្ឈា ចុះឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានការរុងរឿងច្រើន មានការផ្សាយទៅច្រើន តើដូចម្ដេច។ ម្នាលនាងពោជ្ឈា អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្ដទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្រ្ដា មានសេចក្ដីអៀនខ្មាស ដល់នូវការអាណិត អនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងអស់ ដរាបដល់អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ បានលះបង់បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្រ្ដា មានសេចក្ដីអៀនខ្មាស ដល់នូវការអាណិត អនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងអស់ អស់យប់នេះ និងថ្ងៃនេះដែរ ធ្វើតាមព្រះអរហន្ដទាំងឡាយផង ឧបោសថអាត្មាអញ នឹងចាំរក្សាហើយផង ដោយអង្គនេះ។ អរិយសាវកប្រកបដោយអង្គ ទី១នេះ។បេ។ ព្រះអរហន្ដទាំងឡាយ លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេកទីអង្គុយដ៏ប្រសើរ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចការដេកលើអាសនៈទាប គឺលើគ្រែ ឬលើកម្រាលស្មៅ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ