ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្ដេច បានជាពាក្យថាគភ៌នេះ ជាឈ្មោះរបស់កាម។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ ត្រេកអរដោយអំណាចកាមរាគ ជាប់ជំពាក់ដោយឆន្ទរាគ រមែងមិនរួចចាកគភ៌ ក្នុងបច្ចុប្បន្នផង មិនរួចចាកគភ៌ ក្នុងបរលោកផង ហេតុនោះបានជា ពាក្យថា គភ៌នេះ ជាឈ្មោះរបស់កាម។
[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលនូវចតុប្បច្ច័យដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។
បុថុជ្ជនជាប់ជំពាក់ក្នុងកាមណា កាមទាំងពីរនុ៎ះ លោកហៅថា ភ័យ ថាទុក្ខ ថារោគ ថាពក ថាព្រួយ ថាការជាប់ជំពាក់ ថាភក់ ថាគភ៌ បុថុជ្ជន ត្រូវសេចក្ដីសុខក្នុងកាមគ្របសង្កត់ហើយ រមែងទៅកាន់គភ៌ទៀត លុះតែភិក្ខុមានព្យាយាម ដុតកំដៅកិលេស ត្រេកអរដោយសម្បជញ្ញៈក្នុងវេលាណា ភិក្ខុនោះ បែបនោះ កន្លងនូវផ្លូវវាងគឺ វដ្ដៈនេះ ដែលគេឆ្លងបានដោយក្រ រមែងឃើញនូវពួកសត្វ ដែលចូលទៅកាន់ជាតិ និងជរា កំពុងតែញាប់ញ័រ (ក្នុងភពទាំង ៣ ក្នុងវេលានោះ)។