ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែលាភកើតឡើងបាន។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា ដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ក៏ជាអ្នកមានលាភផង មិនស្រវឹងផង មិនប្រមាទផង មិនឃ្លាតចាកព្រះសទ្ធម្មផង (៨)។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
[៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ ១