[៩៩] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយសួរយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងអស់ គឺបព្ចាក្ខន្ធ មានអ្វីជាមូល ធម៌ទាំងអស់កើតអំពីអ្វី ធម៌ទាំងអស់ប្រជុំកើតអំពីអ្វី ធម៌ទាំងអស់ប្រជុំចុះក្នុងអ្វី ធម៌ទាំងអស់មានអ្វីជាប្រធាន ធម៌ទាំងអស់មានអ្វីជាអធិបតី ធម៌ទាំងអស់មានអ្វីជាវិសេស ធម៌ទាំងអស់ មានអ្វីជាខ្លឹម ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជកជាអន្យតិរិ្ថយ សួរយ៉ាងនេះ តើអ្នកទាំងឡាយ គប្បីដោះស្រាយដូចម្ដេច ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹងរបស់យើងខ្ញុំព្រះអង្គស្រាប់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងនូវសេចក្ដីនៃភាសិតនេះឲ្យទាន ពួកភិក្ខុ បានស្ដាប់ភាសិតរបស់ព្រះអង្គហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលតបថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ សួរយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងអស់ មានអ្វីជាមូល ធម៌ទាំងអស់កើតអំពីអ្វី ធម៌ទាំងអស់ប្រជុំកើតអំពីអ្វី ធម៌ទាំងអស់ប្រជុំចុះក្នុងអ្វី ធម៌ទាំងអស់មានអ្វីជាប្រធាន