ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុត ៨ យ៉ាង និងទោសនៃសេះ ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុត ៨យ៉ាង និងទោសនៃបុរស ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ ដាស់តឿនភិក្ខុផងគ្នា ដោយអាបតិ្ត ភិក្ខុនោះ កាលដែលភិក្ខុទាំងឡាយ ដាស់តឿនដោយអាបត្តិ ក៏បណ្ដោះបណ្ដៃអំពីអាបត្តិថា ខ្ញុំនឹកមិនឃើញទេៗ ម្នាលភិក្ខុទាំងឡាយ សេះមានពុតត្បុតនោះ កាលដែលនាយសារថីនិយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏ត្រឡប់ថយក្រោយ ញុំាងរថឲ្យត្រឡប់ខាងក្រោយ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿនភិក្ខុផងគ្នា ដោយអាបត្តិ ភិក្ខុនោះ កាលដែលពួកភិក្ខុដាស់តឿនដោយអាបត្តិ ក៏តបតនឹងពាក្យចោទវិញថា ប្រយោជន៍អ្វី អញនឹងនិយាយជាមួយអ្នកឯង ដែលជាមនុស្សពាល មិនឈ្លាសវៃ អម្បាលយ៉ាងអញ អ្នកឯងហ៊ានសំគាល់ថាជាបុគ្គលគួរគេស្ដីថាបានទៅហើយ