គហបតិ​វគ្គ​


 [​២១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហា​វន​ ​ជិត​ក្រុង​វេសាលី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូល​ចាំទុក​នូវ​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​ថា​ជា​អ្នក​ប្រកបដោយ​ធម៌​ ​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​នូវ​ពាក្យ​នេះ​ ​លុះ​ព្រះ​សុគត​ ​ទ្រង់​ត្រាស់​នូវ​ពាក្យ​នេះ​រួចហើយ​ ​ទើប​ក្រោក​ចាក​អាសនៈ​ ​ហើយ​ទ្រង់​ស្តេច​ចូល​ទៅកាន់​វិហារ​។​ ​គ្រានោះ​ ​មាន​ភិក្ខុ​ ​១​ ​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​លំនៅ​ ​របស់​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​ទើប​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ភិក្ខុ​នោះ​ដោយ​គោរព​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧគ្គ​គហបតី​ ​អ្នកស្រុក​វេសាលី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អ្នក​ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក​ ​៨​ ​យ៉ាង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​។​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់