​គឺ​ទ្រង់​សំដែង​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​ទោស​របស់​កាម​ទាំងឡាយ​ដ៏​លាមក​ ​សៅហ្មង​ ​និង​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ខ្ញុំ​ព្រះករុណា​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ផុត​ចាក​នីវរណធម៌​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​សំដែងធម៌​ទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទ្រង់​សំដែង​ទុក្ខសច្ច​ ​សមុទយសច្ច​ ​និរោធ​សច្ច​ ​មគ្គសច្ច​ ​ក្នុង​កាលនោះ​។​ ​សំ​ពត់​សស្អា​ត​ ​មិន​ប្រឡាក់​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​បាន​ ​ដោយ​ប្រពៃ​ ​យ៉ាងណាមិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​កើតឡើង​ដល់​ខ្ញុំករុណា​ ​លើ​អាសនៈ​នោះ​ឯង​ថា​ ​ធម្មជាត​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​តែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​បានឃើញ​អរិយសច្ច​ធម៌​ ​បាន​ដល់​អរិយសច្ច​ធម៌​ ​បានដឹង​ច្បាស់​អរិយសច្ច​ធម៌​ ​បាន​ចុះចិត្តស៊ប់​ ​ក្នុង​អរិយសច្ច​ធម៌​ ​បាន​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ហើយ​ ​មិនបាន​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​បាន​ដល់​ព្រះពុទ្ធ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ក្នុង​ទីនោះ​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់