​ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​អ​ព្រហ្មចរិយៈ​ ​ជា​អ្នកមាន​ព្រហ្មចារ្យ​ ​ប្រព្រឹត្ត​ឆ្ងាយ​ ​វៀរចាក​មេថុន​ ​ដែល​ជា​ធម៌​របស់​អ្នកស្រុក​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី៣​ ​នេះឯង​។​បេ​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​អ្នកពោល​ពាក្យពិត​ ​ទ្រទ្រង់​ពាក្យពិត​ ​ពោល​ពាក្យ​ខ្ជាប់ខ្ជួន​ ​គួរឲ្យ​គេ​ជឿ​បាន​ ​មិនបាន​ពោល​ពាក្យ​បង្កាច់​លោក​ ​ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​ជា​អ្នកពោល​ពាក្យពិត​ ​ទ្រទ្រង់​ពាក្យពិត​ ​ពោល​ពាក្យ​ខ្ជាប់ខ្ជួន​ ​គួរឲ្យ​គេ​ជឿ​បាន​ ​មិនបាន​ពោល​ពាក្យ​បង្កាច់​លោក​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​នឹង​ចាំ​រក្សា​ ​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី៤​ ​នេះឯង​។​បេ​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹក​គ្រឿងស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹក​គ្រឿងស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដរាប​អស់ជីវិត​
ថយ | ទំព័រទី ១៨៥ | បន្ទាប់