ចាល​វគ្គ​


 ​[​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៨ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ ​៨ពួក​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្ងាត់​ ​តែ​ប្រព្រឹត្ត​មិន​ជាប់លាប់​ ​សេចក្ដីប្រាថ្នា​ដើម្បី​លាភ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​។​ ​កាល​ភិក្ខុ​នោះ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​លាភ​ក៏​មិនកើត​ឡើង​។​ ​ភិក្ខុ​នោះ​ ​រមែង​សោកស្ដាយ​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្ដី​វង្វេង​ ​ព្រោះ​មិន​មានលាភ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បី​លាភ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​ប៉ុន្តែ​ជា​អ្នក​មិន​មានលាភ​ផង​ ​សោកស្ដាយ​ផង​ ​ខ្សឹកខ្សួល​ផង​ ​ឃ្លាតចាក​ព្រះ​សទ្ធម្ម​ផង​ ​(​១​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្ងាត់​ ​ប្រព្រឹត្ត​មិន​ជាប់លាប់​ ​សេចក្ដីប្រាថ្នា​ដើម្បី​លាភ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​។​ ​កាល​ភិក្ខុ​នោះ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​លាភ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ស្រវឹង​ជ្រុលជ្រប់​ ​ដល់​នូវ​សេចក្ដីប្រមាទ​ ​ព្រោះ​លាភ​នោះ​។​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់