​សាមញ្ញ​វគ្គ​


 រឿង​ក្រៅពី​នេះ​ទៅ​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ឧបោសថកម្ម​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ដល់​ពួក​ឧបាសិកា​ទាំងអម្បាល​នេះ​ ​គឺ​ពោ​ជ្ឈា​ឧបាសិកា​ ​សិរិ​មា​ឧបាសិកា​ ​បទុមា​ឧបាសិកា​ ​សុធម្មា​ឧបាសិកា​ ​មណុ​ជា​ឧបាសិកា​ ​ឧត្តរា​ឧបាសិកា​ ​មុត្តា​ឧបាសិកា​ ​ខេមា​ឧបាសិកា​ ​រុ​ចី​ឧបាសិកា​ ​ចុន្ទី​រាជកុមារី​ ​ពិម្ពី​ឧបាសិកា​ ​សុមនា​រាជកុមារី​ ​មល្លិកា​ទេវី​ ​តិ​ស្ស​មាតា​ឧបាសិកា​ ​សោ​ណ​មាតា​ឧបាសិកា​ ​កាណ​មាតា​ឧបាសិកា​ ​ឧត្តរា​នន្ទ​មាតា​ឧបាសិកា​ ​វិ​សា​ខា​មិគា​រមាតា​ឧបាសិកា​ ​ខុ​ជ្ជុ​ត្ត​រា​ឧបាសិកា​ ​សមា​វតី​ឧបាសិកា​ ​សុ​ប្ប​វា​សា​កោ​ឡិយ​ធីតា​ឧបាសិកា​ ​សុ​ប្បិ​យា​ឧបាសិកា​ ​នកុ​លមា​តា​គហបតានី​ឧបាសិកា​។​

​រាគ​បេយ្យាល​


 [​១១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៨​ ​ប្រការ​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​ ​សម្មាសង្កប្បៈ​ ​១​ ​សម្មាវាចា​ ​១​ ​សម្មា​កម្មន្តៈ​ ​១​ ​សម្មាអាជីវៈ​ ​១​ ​សម្មា​វាយាមៈ​ ​១​ ​សម្មាសតិ​ ​១​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៨​ ​ប្រការ​នេះ​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​
 [​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៨​ ​ប្រការ​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​បុគ្គល​មាន​សេចក្ដីសំគាល់​ក្នុង​រូប​ខាងក្នុង​ ​(​មាន​សក់​ជាដើម​របស់​ខ្លួន​)​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់