​វគ្គទី​ ​៥​


 [​៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​ធម៌​ ​៩​ ​យ៉ាង​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​សេចក្ដីសំគាល់​ថា​មិនល្អ​ ​១​ ​សេចក្ដីសំគាល់​ ​ដោយ​មរ​ណា​នុបស្ស​នា​ញាណ​ ​១​ ​សេចក្ដីសំគាល់​ក្នុង​អាហារ​ ​ថា​ជា​របស់​គួរ​ខ្ពើម​ ​១​ ​សេចក្ដីសំគាល់​ក្នុង​លោក​ទាំងពួង​ថា​ ​មិន​គួរ​ត្រេកអរ​ ​១​ ​សេចក្ដីសំគាល់​ថា​ ​មិន​ទៀង​ ​១​ ​សេចក្ដីសំគាល់​ក្នុង​របស់​ដែល​មិន​ទៀង​ ​ថា​ជា​ទុក្ខ​ ​១​ ​សេចក្ដីសំគាល់​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​ថា​មិនមែន​របស់​ខ្លួន​ ​១​ ​សេចក្ដីសំគាល់​នូវ​របស់​ដែល​ត្រូវ​លះបង់​ ​១​ ​សេចក្ដីសំគាល់​ថា​ ​គួរ​នឿយណាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​ធម៌​ ​៩​ ​យ៉ាងនេះ​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​ធម៌​ ​៩​ ​យ៉ាង​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​បឋមជ្ឈាន​ ​១​ ​ទុតិយជ្ឈាន​ ​១​ ​តតិយជ្ឈាន​ ​១​ ​ចតុត្ថជ្ឈាន​ ​១​ ​អាកាសានញ្ចាយតន​ជ្ឈាន​ ​១​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​១​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​១​ ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​១​ ​សញ្ញា​វេទយិត​និរោធ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​ធម៌​ ​៩​ ​យ៉ាងនេះ​ឯង​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់