មានត្តហើយ បើភិក្ខុនីសង្ឃពួក២០រូបមានក្នុងទីណា ភិក្ខុនីសង្ឃត្រូវឲ្យអព្ភានកម្មចំពោះភិក្ខុនីនោះ ក្នុងទីនោះ បើភិក្ខុនីសង្ឃពួក២០រូប ខ្វះសូម្បីតែភិក្ខុនី១រូប ឲ្យអព្ភានកម្មចំពោះភិក្ខុនីនោះ ភិក្ខុនីនោះឈ្មោះថា ភិក្ខុនីសង្ឃមិនឲ្យអព្ភានកម្មផង ភិក្ខុនីទាំងឡាយនោះឈ្មោះថា ត្រូវព្រះដ៏មានព្រះភាគតិះដៀលផង។ នេះជាសាមីចិកម្មក្នុងរឿងនោះ។ ខ្ញុំសូមសួរលោកម្ចាស់ទាំងឡាយ ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ ខ្ញុំសួរអស់វារៈជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ។ លោកម្ចាស់ទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងអាបត្តិទាំងនេះ ហេតុនោះទើបលោកម្ចាស់ទាំងឡាយស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
សង្ឃាទិសេសកណ្ឌ១៧សិក្ខាបទ ចប់។