មាន​ដំ​ឡៃ១កហាបណៈ​អំពី​ផ្ទះ​អ្នកផ្សារ​ម្នាក់​ ​ហើយ​បាន​ប្រគេន​ដល់​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​អាត្មា​មិន​ត្រូវការ​ដោយ​ទឹកដោះ​រាវ​ទេ​ ​អាត្មា​ត្រូវការ​ដោយ​ប្រេង​វិញ​។​ ​ទើប​ឧបាសក​នោះ​ចូល​ទៅ​រក​អ្នកផ្សារ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​អ្នកផ្សារ​នោះ​ថា​ ​នែអ្នក​ម្ចាស់​ ​ឮ​ថា​លោកម្ចាស់​មិន​ត្រូវការ​ដោយ​ទឹកដោះ​រាវ​ទេ​ ​ត្រូវការ​តែ​ប្រេង​ ​អ្នក​ចូរ​យក​ទឹកដោះ​រាវ​របស់​អ្នក​ទៅវិញ​ចុះ​ ​ចូរ​ឲ្យ​ប្រេង​ដល់​ខ្ញុំ​វិញ​។​ ​អ្នកផ្សារ​ឆ្លើយ​ថា​ ​នែអ្នក​ម្ចាស់​ ​បើ​យើង​នឹង​ទទួល​របស់​ដែល​យើង​លក់​ទៅ​ហើយ​យក​មកវិញ​ ​កាលណា​យើង​នឹង​លក់​របស់​ដាច់​ ​អ្នកនាំ​យក​ទឹកដោះ​រាវ​ទៅ​ដោយ​ដម្លៃ​ទិញ​ទឹកដោះ​រាវ​ហើយ​ ​ចូរ​អ្នក​នាំ​ដម្លៃ​ទិញ​ប្រេង​មក​ ​ទើបនឹង​នាំ​យក​ប្រេង​ទៅ​បាន​។​ ​ឧបាសក​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​សុំ​របស់​ដទៃ​ ​ហើយ​សុំ​របស់​ឯទៀត​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​នោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់