របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះរបស់នោះដល់សង្ឃក៏បាន គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ របស់ដទៃនេះ ខ្ញុំសុំហើយ ខ្ញុំទៅសុំរបស់ឯទៀតវិញ ជានិស្សគ្គិយ ខ្ញុំសូមលះរបស់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះហើយ)។
[១១២] របស់ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសុំរបស់ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយសុំរបស់ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់មិនមែនដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសុំរបស់មិនមែនដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែនរបស់ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ មិនត្រូវអាបត្តិ។