ដោយបរិក្ខារនោះ ហើយបរិភោគ។ ឧបាសកទាំងឡាយដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃជារបស់សង្ឃសោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ ជារបស់សង្ឃសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ ជារបស់សង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃជារបស់សង្ឃទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ