នោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មិនសមបើ​នឹង​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​គេ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​គណៈ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទាំងឡាយ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​គេ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​គណៈ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​មិន​គួរបើ​នឹង​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​គណៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​គេ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ​ ​ឲ្យ​ចំពោះ​វត្ថុ​ដទៃ​ ​ជា​របស់​គណៈ​ ​ភិក្ខុនី​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់