បត្ត​វគ្គ​ ​សិក្ខាបទ​ទី១០​


 ​[​១៣៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ជា​ពហុស្សូត​ ​ជា​អ្នក​ឈ្លាស​និយាយ​ក្លៀវក្លា​ ​ប្រសប់​ធ្វើ​ធម្មី​កថា​។​ ​មនុស្ស​ទាំងឡាយ​ជាច្រើន​តែ​ចូល​ទៅ​អង្គុយ​ជិត​ ​(​សេពគប់​)​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​សម័យ​នោះ​ឯង​ ​ទី​បរិវេណ​របស់​ថុល្ល​នន្ទា​ភិក្ខុនី​ក៏​បាក់បែក​ទ្រុឌទ្រោម​។​ ​មនុស្ស​ទាំងឡាយ​បាន​ពោល​ពាក្យ​នេះ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​ទី​បរិវេណ​របស់​លោក​នេះ​ទ្រុឌទ្រោម​ទៅ​ដោយហេតុ​អ្វី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​និយាយ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​ព្រោះ​គ្មាន​ពួក​អ្នកឲ្យ​ ​គ្មាន​ពួក​អ្នកធ្វើ​។​ ​ទើប​មនុស្ស​ទាំងឡាយ​នោះ​ ​ប្រមូល​បរិក្ខារ​ដែល​រៃ​បាន​មក​ដើម្បី​ប្រយោជន៍​ទី​បរិវេណ​នៃ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​បាន​ឲ្យ​បរិក្ខារ​នោះ​ដល់​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឲ្យ​គេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះ​ផង​ ​ដោយ​របស់​ដែល​សូម​ដោយខ្លួនឯង​ផង​ ​ហើយក៏​បរិភោគ​។​ ​មនុស្ស​ទាំងឡាយ​ដឹង​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់