ប្រគេនដល់អាត្មា ចូរព្រះអង្គប្រគេនសំពត់កម្ពលនេះចុះ។ ទើបស្តេចបសេនទិកោសលប្រគេនសំពត់កម្ពលដល់ថុល្លនន្ទាភិក្ខុនី ហើយក្រោកចាកអាសនៈ ថ្វាយបង្គំថុល្លនន្ទាភិក្ខុនី រួចធ្វើប្រទក្សិណចៀសចេញទៅ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះមានសេចក្តីប្រាថ្នាច្រើន គ្មានសន្តោស មិនសមនឹងសុំសំពត់កម្ពលពីស្តេចសោះ។ ភិក្ខុនីទាំងឡាយ បានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងសុំសំពត់កម្ពលពីស្តេចសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថាថុល្លនន្ទាភិក្ខុនី សុំសម្ពត់កម្ពលពីស្តេច ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងសុំសម្ពត់កម្ពលពីស្តេចទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនី កាលចាត់ចែង