[​៩​]​ ​កាលបើ​មានតម្រេក​តែ​ម្ខាង​ ​(​គឺ​ខាង​ភិក្ខុនី​តែ​ម្ខាង​)​ ​ហើយ​ភិក្ខុនី​ស្ទាប​កាយ​(​របស់​យក្ស​ជាដើម​)​ ​ដោយ​កាយ​របស់​ខ្លួន​ ​ខាងក្រោម​ ​តាំងពី​ដងកាំបិត​ចុះ​មក​ ​ខាងលើ​ ​តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើង​ទៅ​ ​(​ភិក្ខុនី​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​កាយ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​កាយ​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ដោយ​វត្ថុ​ដែល​សម្រាប់​បោះ​ ​ឬ​សម្រាប់​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១០​]​ ​ភិក្ខុនី​ស្ទាប​កាយ​ ​ដោយ​កាយ​ ​ខាងលើ​ ​តាំងពី​ដងកាំបិត​ឡើង​ទៅ​ ​ខាងក្រោម​ ​តាំងពី​មណ្ឌល​នៃ​ជង្គង់​ចុះ​មក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​កាយ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ស្ទាប​
ថយ | ទំព័រទី ១៥ | បន្ទាប់