[​១៤៣​]​ ​ដែល​ហៅថា​ ​សំពត់​ដណ្តប់​មានសាច់​ស្តើង​ ​គឺ​សំពត់​ណាមួយ​សម្រាប់​ដណ្តប់​ក្នុង​រដូវ​ក្តៅ​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​ចាត់ចែង​ ​គឺ​កាល​សូម​។​ ​ពាក្យ​ថា​ ​ត្រូវ​ចាត់ចែង​បានតែ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​ត្រឹម​បួន​កហាបណៈ​បីដង​ដោយ​កន្លះ​ ​សេចក្តី​ថា​ ​ត្រូវ​សូម​បានតែ​សំពត់​ដែល​មាន​ដំ​ឡៃ១០កហាបណៈ​។​ ​ពាក្យ​ថា​ ​បើ​ចាត់ចែង​ឲ្យលើស​កំណត់​នោះ​ទៅ​ ​សេចក្តី​ថា​ ​ភិក្ខុនី​សូមឲ្យ​លើស​ពី​កំណត់​នោះ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​សូម​ ​សំពត់​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ពេល​ដែល​បាន​មក​។​ ​ភិក្ខុនី​ត្រូវ​លះបង់​ដល់​សង្ឃ​ក៏បាន​ ​ដល់​គណៈ​ក៏បាន​ ​ដល់​ភិក្ខុនី១រូប​ក៏បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ត្រូវ​លះបង់​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​លោកម្ចាស់​ ​សំពត់​ដណ្តប់​ដែល​មានសាច់​ស្តើង​នេះ​ ​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ​បីដង​ដោយ​កន្លះ​ជា​កំណត់​ ​ខ្ញុំ​បាន​សុំ​មក​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​សំពត់​នេះ​ដល់​សង្ឃ​។​ ​(​ពាក្យ​តពីនេះទៅ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​និ​ស្ស​គ្គិ​យក​ណ្ឌ​)​។​ ​
 [​១៤៤​]​ ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ៣ដងដោយ​កន្លះ​ ​ភិក្ខុនី​សំគាល់​ថា​លើស​មែន​ ​ហើយ​សូម​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​សំពត់​ដណ្តប់​មាន​ដំ​ឡៃ​លើស​ពី​បួន​កហាបណៈ៣ដងដោយ​កន្លះ​ ​តែ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សូម​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់