សំពត់ដណ្តប់មានដំឡៃលើសពីបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីសំគាល់ថាខ្វះ ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់ដណ្តប់មានដំឡៃតិចជាងបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីសំគាល់ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ។ សំពត់ដណ្តប់មានដំឡៃខ្វះពីបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សំពត់ដណ្តប់មានដំឡៃខ្វះពីបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីសំគាល់ថាខ្វះមែន មិនត្រូវអាបត្តិ។
[១៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីសុំសំពត់ដណ្តប់មានដំឡៃត្រឹមបួនកហាបណៈ៣ដងដោយកន្លះ១ ភិក្ខុនីសុំសំពត់ដណ្តប់មានដំឡៃតិចជាងបួនកហាបណៈ៣ដងដោយកន្លះជាកំណត់១ ភិក្ខុនីសុំសំពត់ដណ្តប់របស់ពួកញាតិ១ ភិក្ខុនីសុំសំពត់ដណ្តប់របស់ពួកជនដែលបវារណា១ ភិក្ខុនីសុំសំពត់ដណ្តប់ដើម្បីបុគ្គលដទៃ១ ភិក្ខុនីបានសំពត់ដណ្តប់មកដោយទ្រព្យរបស់ខ្លួន១ ជនប្រាថ្នាដើម្បីទិញសំពត់ដណ្តប់មានដំឡៃច្រើន ភិក្ខុនីត្រឡប់ឲ្យទិញសំពត់ដណ្តប់មានដំឡៃតិច១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។