[​១៤៨​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះ​ដៀល​ថុល្ល​នន្ទា​ភិក្ខុនី​ជាអនេក​បរិយាយ​ ​ហើយ​ទ្រង់​ធ្វើ​ធម្មី​កថា​ដ៏​សមគួរ​ក្នុង​ពេលនោះ​ ​និង​ល្មម​ក្នុង​ពេលនោះ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ទើប​ទ្រង់​ហៅ​ពួក​ភិក្ខុ​មក​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ធ្លាប់​បាន​ជា​ប្រពន្ធ​ព្រាហ្មណ៍១នាក់​។​ ​នាង​មានកូន​ស្រី៣នាក់​ ​គឺ​នា​ងន​ន្ទា១​ ​នាង​នន្ទ​វតី១​ ​នាង​សុន្ទរី​នន្ទា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលនោះ​ ​ព្រាហ្មណ៍​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​ ​កើត​ក្នុង​កំណើត​សត្វ​ហង្ស១​។​ ​ហង្ស​នោះ​មាន​ស្លាប​សុទ្ធសឹង​ជា​មាស​។​ ​ហង្ស​នោះ​ឲ្យ​ស្លា​បមួយៗ​ដល់​ប្រពន្ធ​និង​កូនស្រី​ទាំងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​គិតថា​ ​ហង្ស​នេះ​បាន​ឲ្យ​ស្លា​បមួយៗ​ដល់​យើង​ទាំងឡាយ​ ​គិត​ដូច្នោះ​ហើយ​ ​ក៏​ចាប់​ស្តេចហង្ស​នោះ​ ​ហើយក៏​ដក​យក​ស្លាប​ចេញ​អស់​ក្នុង​កាលនោះ​ឯង​។​ ​ស្លាប​ទាំងឡាយ​របស់​ហង្ស​នោះ​ ​កាល​ដុះឡើង​ទៀត​ ​ក៏​សទាំ​ង​អស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​សាបសូន្យ​ចាក​មាស​ក្នុង​កាលនោះ​ ​ព្រោះតែ​សេចក្តី​លោភ​ហួស​ ​ឥឡូវនេះ​មក​សាបសូន្យ​ចាក​ខ្ទឹម​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់