ដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្តសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីកាន់យកដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្ត ពិតមែនឬ។ ពួកភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបើនឹងកាន់យកដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្តទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អាបត្តិបាចិត្តិយមានដល់ភិក្ខុនី ព្រោះដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្ត។
[១៦១] ដែលហៅថា ដងបង្ហួរមានសណ្ឋានរលីងដែលគេធ្វើពីអាចម៍ល័ក្ត បានដល់ដងបង្ហួរដែលគេធ្វើដោយអាចម៍ល័ក្តក្តី ឈើក្តី ម្សៅក្តី ដីស្អិតក្តី។ ភិក្ខុនី កាលត្រេកអរនូវសម្ផស្ស ដោយហោចទៅ គ្រាន់តែញុំាងស្លឹកឧប្បលឲ្យចូលទៅកាន់អវយវៈជាទីបន្ទោបង់នូវទឹកមូត្ត ត្រូវអាបត្តិបាចិត្តិយ។
[១៦២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីញុំាងដងបង្ហួរឲ្យចូលទៅក្នុងអង្គជាតខ្លួន ព្រោះហេតុតែមានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។