ពាក្យថា មិនបានលាពួកជនជាម្ចាស់ផ្ទះ ហើយចៀសចេញទៅ សេចក្តីថា មនុស្សណាជាម្ចាស់ផ្ទះក្នុងត្រកូលនោះ ដែលអាចដើម្បីប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនីមិនលាមនុស្សនោះ។ កាលភិក្ខុនីឈានផុតទីដែលភ្លៀងធ្លាក់មិនត្រូវ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីកន្លងឧបចារផ្ទះ ចូលទៅក្នុងទីវាល ត្រូវអាបត្តិបាចិត្តិយ។
[១៩៩] ម្ចាស់ផ្ទះដែលខ្លួនមិនបានលា ភិក្ខុនីសំគាល់ថាមិនបានលាមែន ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានលា តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនបានលា ភិក្ខុនីសំគាល់ថាបានលា ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុនីអង្គុយ) ក្នុងទីមិនមែនជាទីឱកាសនៃទីអង្គុយ (មិនលា ហើយចៀសចេញទៅ) ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានលាហើយ ភិក្ខុនីសំគាល់ថាមិនទាន់លា ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានលាហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានលាហើយ ភិក្ខុនីសំគាល់ថាបានលាមែន មិនត្រូវអាបត្តិ។