មនុស្សនោះ។ ដែលហៅថា កម្រាលសម្រាប់ដេក ដោយហោចទៅ សូម្បីតែកម្រាលជាវិការនៃស្លឹកឈើ (ក៏ជាកម្រាលដែរ)។ ពាក្យថា ក្រាលឯង គឺក្រាលដោយខ្លួនឯង។ ពាក្យថា ឲ្យគេក្រាល គឺឲ្យអ្នកដទៃក្រាល។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនីអង្គុយលើកម្រាលសម្រាប់ដេកនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេក គឺភិក្ខុនីដេកលើកម្រាលសម្រាប់ដេកនោះ ត្រូវអាបត្តិបាចិត្តិយ។
[២០៧] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់មែន ហើយក្រាលឯងក្តី ឲ្យគេក្រាលក្តីនូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយក្រាលឯងក្តី ឲ្យគេក្រាលក្តី នូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនមិនទាន់បានប្រាប់ ភិក្ខុនីសំគាល់ថាបានប្រាប់ទៅវិញ ហើយក្រាលឯងក្តី ឲ្យគេក្រាលក្តី នូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រាប់ទៅវិញ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនបានប្រាប់ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ម្ចាស់ផ្ទះដែលខ្លួនប្រាប់ហើយ ភិក្ខុនីសំគាល់ថាបានប្រាប់ហើយមែន មិនត្រូវអាបត្តិ។