មានពួកអ្នកដទៃមកប្រាប់ដល់ភិក្ខុនីនោះក្តី ភិក្ខុនីដែលត្រូវបារាជិកនោះប្រាប់ក្តី។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា បណ្តាបារាជិកទាំង៨ (ដឹងថា) ត្រូវបារាជិកណាមួយ។ ពាក្យថា មិនចោទដោយខ្លួនឯង គឺមិនប្តឹង (ជំនុំសង្ឃ) នឹងខ្លួនឯង។ ពាក្យថា មិនប្រាប់ដល់ពួកគណៈ គឺមិនប្រាប់ដល់ពួកភិក្ខុនីឯទឿត។
[១៤] ត្រង់ពាក្យថា កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី គឺដែលហៅថា ស្ថិតនៅ បានដល់ភិក្ខុនីស្ថិតនៅក្នុងភេទនៃខ្លួនដដែល។ ដែលហៅថា ច្យុត គឺធ្វើកាលកិរិយាស្លាប់ទៅហើយ។ សឹកខ្លួនឯងក្តី ពួកភិក្ខុនីឯទៀតឲ្យវិនាសក្តី ហៅថា វិនាសហើយ។ ចៀសទៅកាន់លទ្ធិតិរ្ថិយ ហៅថា ចៀសទៅកាន់លទ្ធិដទៃ។
[១៥] ត្រង់ពាក្យថា ទោះភិក្ខុនីដែលដឹងរឿងនោះនិយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនីនោះថា នាងនេះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែខ្ញុំមិនបានចោទចំពោះខ្លួនឯង សេចក្តីថា ខ្ញុំមិនបានប្តឹង (ជំនុំសង្ឃ) នឹងខ្លួនឯង។ ពាក្យថា ខ្ញុំមិនបានប្រាប់ដល់ពួកគណៈ អធិប្បាយថា ខ្ញុំមិនប្រាប់ដល់ពួកភិក្ខុនីដទៃឡើយ។